ចែករំលែក
  • 398
  •  
  •  

ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលធ្វើឲ្យស្បូនប្រឈមមុខនឹងគ្រោះថ្នាក់យ៉ាងងាយ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

មាននារីមួយចំនួន នៅពេលដែលមិនប្រយ័ត្ន ហើយមានផ្ទៃពោះ តែងរកទិញថ្នាំផ្តេសផ្តាសមកញ៉ាំដើម្បីពន្លូតកូនចេញ ដោយធ្វើឲ្យប៉ះពាល់ដល់ស្បូនជាខ្លាំង។ បើធ្ងន់ធ្ងរ អាចធ្វើឲ្យអ្នកមិនអាចមានកូននៅពេលក្រោយក៏មានដែរ ព្រោះស្បូនរងគ្រោះថ្នាក់ខ្លាំង។ ជាពិសេស នៅពេលដែលអ្នកមិនប្រយ័ត្នពីអនាម័យ ក៏អាចធ្វើឲ្យមេរោគអាចឆ្លងចូលស្បូនយ៉ាងងាយផងដែរ។ ដូចនេះ អ្នកគួរតែរក្សាអនាម័យឲ្យបានខ្ពស់ ទើបអាចធ្វើឲ្យស្បូនអ្នកមិនមានគ្រោះថ្នាក់។ ម្យ៉ាងទៀត មុនពេល២ខែនៃថ្ងៃសម្រាល អ្នកមិនគួររួមភេទឡើយ ព្រោះអាចធ្វើឲ្យអ្នករលូតកូន ឬកើតមុនខែបាន ដោយធ្វើឲ្យស្បូនអ្នកងាយខូចខ្លាំងណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបអាចការពារស្បូនអ្នកបានល្អ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)