ចែករំលែក
  • 96
  •  
  •  

ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីពាក្យសម្តីដែលអាចបង្ហាញបុរសបានថា នារីម្នាក់នេះ គឺមានចិត្តលើអ្នកដែរ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. នៅពេលដែលគេនិយាយថា លើកក្រោយគេ និងអ្នកនៅមានឱកាសនិយាយគ្នាទៀត មានន័យថាគេនៅតែផ្តល់ឱកាសដល់អ្នកក្នុងការតាមស្រឡាញ់គេ។ ដូចនេះ អ្នកគួរតែចាប់ឱកាសឲ្យជាប់ ទើបអាចទទួលបាននារីដែលអ្នកស្រឡាញ់។
  2. នៅពេលដែលមនុស្សស្រីនិយាយថា ជឿជាក់គេចុះ អ្នកនិងគេ អាចនឹងមានពេលជួបគ្នាលើកក្រោយ។ ពាក្យមួយនេះ បង្ហាញប្រាប់អ្នកថា គេនៅតែចង់ជួបអ្នក ដោយចង់ឲ្យអ្នកណាត់ជួបគេទៀត។ ដូចនេះ នារីម្នាក់នេះ គឺមានអារម្មណ៍លើអ្នកដូចគ្នាផងដែរ។
  3. នៅពេលដែលគេនិយាយថា គេនៅជាមួយអ្នកគឺមានភាពចុះសម្រុងខ្លាំង។ ពាក្យមួយនេះ ប្រាប់អ្នកថា គេកំពុងតែបង្ហាញថាចិត្តគេ និងអ្នកគឺមានចំណង់ចំណូលចិត្តស្រដៀងគ្នា ដោយអាចបន្តជជែកគ្នាបាន។
  4. នៅពេលដែលគេនិយាយថា ស្តាប់ពាក្យសម្តីរបស់អ្នកធ្វើឲ្យគេមានកម្លាំង និងស្មារតី។ ពាក្យមួយនេះ ក៏បង្កប់នូវអត្ថន័យមួយថា គេពិតជាមានអារម្មណ៍លើអ្នកហើយ។ ដូចនេះ អ្នកគួរតែចាប់ឲ្យជាប់ ទើបអ្នកអាចញ៉ែគេបានសម្រេចឲ្យក្លាយជាសង្សាររបស់អ្នកបាន៕
  5. (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)