ចែករំលែក
  • 39
  •  
  •  

ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីពាក្យសម្តីដែលអាចធ្វើឲ្យសង្សារអ្នកមួលម៉ៅ និងផ្ទុះកំហឹងបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. នៅពេលដែលអ្នកនិយាយថា គេគិតបែបនេះហើយ អ្នកក៏មិនដឹងធ្វើមេចដែរ។ ពាក្យមួយនេះ អាចធ្វើឲ្យគេខឹងបាន ព្រោះបង្ហាញថាអ្នកមិនបានទុកគេជាសំខាន់ ដោយមិនខ្វាយខ្វល់នឹងអារម្មណ៍របស់គេ ទើបនិយាយបែបនេះចេញមក។
  2. នៅពេលដែលអ្នកនិយាយថាទុកថាអ្នកជាអ្នកខុសចុះ បាននៅ។ ពាក្យមួយនេះ ក៏ធ្វើឲ្យគេមិនស្រួលក្នុងចិត្តដែរ ព្រោះអ្នកទទួលស្គាល់កំហុសដោយមិនចង់ទទួលស្គាល់ ដោយនិយាយបានតែរួចពីមាត់តែប៉ុណ្ណោះ។
  3. ពេលដែលអ្នកនិយាយថា អ្នកជាមនុស្សបែបនេះ មិនអាចកែប្រែអ្វីបាន។ ពាក្យមួយនេះ អាចធ្វើឲ្យនារីអន់ចិត្តបាន ព្រោះអ្នកមិនបានទុកគេសំខាន់ក្នុងចិត្ត ទើបមិនអាចកែប្រែដើម្បីគេ។ ដូចនេះ គេនឹងអាចចេញពីអ្នកបាន។
  4. នៅពេលដែលអ្នកនិយាយថា ចង់ធ្វើអ្វីក៏ធ្វើទៅ។ ពាក្យមួយនេះ ក៏អាចធ្វើឲ្យនារីមិនពេញចិត្តដែរ ព្រោះបង្ហាញនូវភាពមិនខ្វាយខ្វល់ មិនគិតពីនារីម្នាក់នេះសោះ។ ដូចនេះ អ្នកមិនគួរប្រើពាក្យទាំងអស់នេះ ដើម្បីនិយាយជាមួយគេឡើយ ទើបមិនបំផ្លាញចិត្តរបស់គេទាំងស្រុងបាន៕
  5. (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)