ចែករំលែក
  • 420
  •  
  •  

ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលធ្វើឲ្យប៉ះពាល់ដល់ស្បូនអ្នកជាខ្លាំង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. នៅពេលដែលអ្នករួមភេទជាមួយគ្នាដោយមិនប្រយ័ត្នពីអនាម័យ ស្បូនអ្នកនឹងបំផ្លាញទាំងស្រុង ហើយងាយឆ្លងរោគណាស់។ ជាហេតុដែលធ្វើឲ្យអ្នកប្រឈមមុខនឹងគ្រោះថ្នាក់ជាខ្លាំង។ ដូចនេះ អ្នកគួរតែរួមភេទដោយមានអនាម័យ ទើបអាចការពារសុខភាពស្បូនរបស់អ្នកបាន។
  2. នារីមិនគួរជក់បារីឡើយ ព្រោះសារធាតុដែលមានក្នុងនោះអាចបំផ្លាញស្បូនអ្នកបានដូចគ្នា។ ដូចនេះ អ្នកមិនគួរជក់បារីដូចជាបុរសឡើយ ទើបអាចការពារសុខភាពស្បូនអ្នកឲ្យមានសុខភាពល្អបាន។
  3. នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកគួរតែប្រយ័ត្ន ព្រោះនៅពេលដែលអ្នកពន្លូតកូនចោល ឬរលូតកូន សុទ្ធតែអាចប៉ះពាល់ដល់ស្បូនទាំងអស់ ព្រោះអ្នកត្រូវការដំណើរការវះកាត់ ដើម្បីយកឈាមកង្វក់ចេញមកអស់។ ជាហេតុដែលធ្វើឲ្យស្បូនងាយរបួសខ្លាំងណាស់។
  4. រោគស្ត្រីបើព្យាបាលមិនទាន់ នឹងធ្វើឲ្យស្បូនអ្នកជួបនឹងបញ្ហា។ ដូចនេះ អ្នកគួរតែទៅពិនិត្យស្បូនឲ្យបានទាន់ពេល។ បើមានជំងឺ អ្នកគួរតែព្យាបាលភ្លាម មិនគួរទុកយូរឡើយ ទើបមិនធ្វើឲ្យអ្នកបាត់បង់ស្បូន៕
  5. (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)