ចែករំលែក
  • 36
  •  
  •  

ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការនិយាយជាមួយកូនក្នុងផ្ទៃ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. តាមការស្រាវជ្រាវបានឲ្យដឹងថា ពេលដែលមាតាបិតាតែងនិយាយជាមួយកូនក្នុងផ្ទៃ នឹងធ្វើឲ្យខួរក្បាលកូនលូតលាស់បានល្អណាស់។ ដូចនេះ ក្នុងពេលដែលអ្នកមានផ្ទៃពោះ៥ខែ ជាពេលដែលអ្នកអាចនិយាយជាមួយកូនបាន។ អ្នកអាចនិយាយរឿងនិទាន ឬច្រៀងឲ្យគេស្តាប់បាន។
  2. អ្នកអាចដើរទៅសួនច្បារ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ ហើយក៏អាចហាត់ប្រាណបានផងដែរ។ ការធ្វើបែបនេះ អាចជួយធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ ថែមទាំងអាចធ្វើឲ្យកូនលូតលាស់បានល្អ។
  3. អ្នកអាចឧស្សាហ៍អង្អែលពោះរបស់អ្នកបាន ដើម្បីធ្វើការប្រាស្រ័យទាក់ទងគ្នាជាមួយកូន។ ការធ្វើបែបនេះ ដើម្បីឲ្យទារកក្នុងផ្ទៃអាចទទួលបានអារម្មណ៍កក់ក្តៅបាន។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងនេះ ដើម្បីជួយឲ្យខួរក្បាលកូនលូតលាស់បានល្អ៕
  4. (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)